8.4 My Flight Experience
1. Pre-reading
Inside the Airplane: Click on the purple plus signs to learn related vocabulary.
Seat Selection: Now, imagine you’re booking a flight. Choose your preferred seat for each question.
Select your preferred seat: |
Ο កៅអីជាប់បង្អួច | Ο កៅអីកណ្តាល | Ο កៅអីជាប់ផ្លូវដើរ |
---|---|---|---|
Decide on your ideal seat: |
Ο កៅអីជាប់បង្អួច | Ο កៅអីកណ្តាល | Ο កៅអីជាប់ផ្លូវដើរ |
Indicate where you’d like to store your carry-on luggage: |
Ο ក្រោមកៅអីអង្អុយ | Ο ក្នុងកាបុីនទុកឥវ៉ាន់ | Ο ក្នុងកាបុីនយន្ដហោះ |
Finally, choose your desired view during the flight: |
Ο ទេសភាពតាមបង្អួចយន្តហោះ | Ο ទេសភាពនៃច្រកផ្លូវ | Ο ទេសភាពនៃកៅអីកណ្តាល |
2. Reading
Read Sokha’s story about his flight experience to Rome, Italy. Explain whether he had a good flight experience and, if not, why. After reading, answer the following questions.
ពេលធ្វើដំណើរតាមយន្តហោះ ខ្ញុំចូលចិត្តជិះកៅអីជាប់បង្អួច ពីព្រោះខ្ញុំអាចមើល ហើយថតទេសភាពពីលើយន្តហោះ។ ពេលវិស្សមកាលខែក្តៅប្រាំឆ្នាំមុន ខ្ញុំនិងប្រពន្ធខ្ញុំបានជិះយន្តហោះក្រុមហ៊ុន Sa-baay Air ហើយមានម្តាយនិងកូនស្រីអាយុ២ឆ្នាំម្នាក់អង្គុយកៅអីជាប់ផ្លូវដើរ។ អំឡុងពេលហោះហើរ ក្មេងនោះយំរហូតដល់ទីក្រុងរ៉ូម ដូច្នេះខ្ញុំមិនអាចសម្រាកទាល់តែសោះ។
3. Post-reading
Read the conversation between (A) Sokha and (B) a travel agent. Sokha calls the travel agent to book a flight ticket to Siem Reap.
A. អាឡូ! ក្រុមហ៊ុន “អេបុីធួរ” មែនទេ?
B. បាទ! លោកមានការអីដែរ?
A. ខ្ញុំចង់កក់សំបុត្រយន្តហោះសម្រាប់២នាក់ ទៅសៀមរាប ចេញដំណើរស្អែក ម៉ោង១១ព្រឹក។
B. បាទ! បាន។ លោកចង់អង្គុយជាមួយគ្នាឬអត់?
A. បាទ! ហើយខ្ញុំចង់យកកៅអីជាប់បង្អួច។
B. បាទ! បាន។ លោកនឹងទទួលអ៊ីម៉ែល បញ្ជាក់ការកក់របស់លោក។ សុំទៅព្រលានយន្តហោះ ២ម៉ោង មុនពេលចេញដំណើរ។
A. បាទ! អរគុណដែលបានជួយ។ អូ!សុំជួយកក់តាក់ស៊ីឲ្យ[1]ខ្ញុំផង[2]។
After reading, answer the following questions.