"

8.3 Expressing Opinion with យល់ស្រប “Agree” and មិនយល់ស្រប “Disagree”

A table for two on a balcony overlooking a tropical, beach setting
Hotel PORTO SANTA MARIA. Room Service © PortoBay Trade, 2015, CC BY-ND 2.0.

1. Pre-reading

Read the following statements. Tick the column that express your opinion (agree and disagree) and discuss with your partner.

ឃ្លា យល់ស្រប មិនយល់ស្រប
ជាទូទៅសេវាកម្មសណ្ឋាគារផ្កាយ៥ល្អជាងគេបំផុត។
ពេលខ្លះបន្ទប់សណ្ឋាគារផ្កាយ១ ធុំក្លិនបារី។
ពេលខ្លះការទទួលភ្លៀវនៅសណ្ឋាគារផ្កាយ១អត់ល្អទាល់តែសោះ។
ជាទូទៅសណ្ឋាគារផ្កាយ៥យកចិត្តទុកដាក់ខ្ពស់លើសេវាទទួលភ្ញៀវ។
ពេលខ្លះបន្ទប់សណ្ឋាគារផ្កាយ១អត់មានយ៉អង្គុយលេងទេ។
ពេលខ្លះភ្ញៀវក៏មិនសូវពេញចិត្តម្ហូបក្នុងសណ្ឋាគារផ្កាយ៥ដែរ។

2. Reading

Read the first haft of the conversation between (A) a hotel clerk and (B) guests.  Then, read and find another haft of the conversation provided in Box 1 and Box 2. Click on the arrow signs to see the rest of the conversations. 

Conversation

A: សណ្ឋាគារ “អង្គរ” សូមស្វាគមន៍! សុំឯកសារបញ្ជាក់ការកក់បន្ទប់បានទេ​ លោក?

B: បាន! យើងបានកក់បន្ទប់នៅជាន់ទី២១មានយ៉អង្គុយលេង  

ហើយមើលឃើញទេសភាពសមុទ្រ។

A: ចាស! ត្រឹមត្រូវណាស់។ អ្នកបំរើនឹងជូនលោក​ និងលោកស្រីទៅបន្ទប់នោះ។

Box 1: Possibility 1

B: អ៊ីចឹងយកបន្ទប់គ្រែពីរ ។ មួយយប់ថ្លៃប៉ុន្មានដែរ?

A: មួយយប់ថ្លៃ៦០ដុល្លា គិតរួមទាំងអាហារពេលព្រឹក។

B: ល្អណាស់ចឹង! ចុះមានឡានទៅទទួលយើងនៅព្រលានយន្តហោះទេ?

A: ចាស!មាន ឥតគិតថ្លៃទេ។ សុំទោស! ខ្ញុំសុំលេខកាតឥណទានរបស់លោកបានទេ?

Box 2: Possibility 2

B: យើងអត់ពេញចិត្តនឹងបន្ទប់នេះទេ ពីព្រោះវាធំក្លិនបារីបន្តិច។ សុំដូរទៅបន្ទប់ផ្សេងបានទេ?

A: ឲ្យខ្ញុំសុំទោសផង! បន្ទប់សណ្ឋាគារយើងពេញអស់ហើយ។ ប៉ុន្តែយើងនឹងផ្តល់ជូនការស្នាក់នៅនេះដោយឥតគិតថ្លៃ។

B: អរគុណច្រើន!

A: ដោយក្តីរីករាយ!​

3. Post-reading

After the second task, complete the following statements using the words provided.

VOCABULARY
  • សេវាកម្ម: service
  • យ៉អង្គុយលេង: balcony
  • ការទទួលភ្លៀវ: hospitality
  • ពេញចិត្ត: to satisfy
  • ឯកសារបញ្ជាក់ការកក់: booking confirmation
  • គុណភាព: quality

License

Icon for the Creative Commons Attribution-NonCommercial 4.0 International License

Intermediate Khmer Copyright © 2024 by Vathanak Sok is licensed under a Creative Commons Attribution-NonCommercial 4.0 International License, except where otherwise noted.