"

Appendix I: Video/Audio Transcripts

Chapter I

1.1. Conversation I

Transcript (Khmer) English
ពូកង់បី៖ ក្មួយចង់ទៅណា? Tuk Tuk Driver: Where can I get you to?
សុធី៖ ពូស្គាល់សារមន្ទីរជាតិទេ? Sothy: Do you know the National Museum?
ពូកង់បី៖ បាទ! ខ្ញុំស្គាល់។ Tuk Tuk Driver: Yes, I do.
សុធី៖ ខ្ញុំចង់ទៅទីនោះ។ ទៅទីនោះថ្លៃប៉ុន្មាន? Sothy: I want to get there. How much does it cost to get there?
ពូកង់បី៖ ៦ដុល្លា ក្មួយ។ Tuk Tuk Driver: 6 U.S. dollars
សុធី៖ ៥ដុល្លាបានទេ? Sothy: Can do you do it for 5 U.S. dollar?
ពូកង់បី៖ ឡើងមក ក្មួយ!​ Tuk Tuk Driver: hop on!

1.2 YouTube Video Transcript

Transcript (Khmer)
ស៊ីក្លូ…. ស៊ីក្លូ….ស៊ីក្លូ…. ស៊ីក្លូ….
ជិះស៊ីក្លូ ទៅផ្សារថ្មី​  ឃើញស្រីៗ ពាក់អាវផើម ពាក់អាវផើម ​ខ្ញុំស្មានតែផើម​​​ មិនមែនផើមទេ គឺគេនិយមម៉ូតថ្មី ហ៊ឺ…
ជិះស៊ីក្លូ ទៅផ្សារចាស់ ឃើញស្រីច្រើនណាស់លាបម្សៅពេញមុខ ទុកសក់ទីទុយ
អង្គុយចោងហោង ទិញផ្លែសាវម៉ាវ ពាក់អាវផើមទៀតហើយ ហ៊ឺ…
មួយថ្ងៃៗ ខ្ញុំរវល់តែជិះស៊ីក្លូមើលស្រីៗ បើទោះជាក្រនិងរឿងជិះស៊ីក្លូមើលស្រីៗ ក៏ខ្ញុំសុខចិត្តដែរ…
បត់ឆ្វេង… បត់ស្ដាំ… ភ្លើងស្តុប!
ជិះស៊ីក្លូ ទៅផ្សារថ្មី ឃើញស្រីៗពាក់អាវផើម ពាក់អាវផើម ​ខ្ញុំស្មានតែផើម មិនមែនផើមទេ គឺគេនិយមម៉ូតថ្មី ហ៊ី…
ជិះស៊ីក្លូទៅផ្សារចាស់ ឃើញស្រីច្រើនណាស់លាបម្សៅពេញមុខ ទុកសក់ទីទុយ
អង្គុយចោងហោង ទិញផ្លែសាវម៉ាវ ពាក់អាវផើមទៀតហើយ ហ៊ឺ…
មួយថ្ងៃៗ ខ្ញុំរវល់តែជិះស៊ីក្លូមើលស្រីៗ បើទោះជាក្រនិងរឿងជិះស៊ីក្លូ មើលស្រីៗ ក៏ខ្ញុំសុខចិត្តដែរ…
ហេឡូ… ហេឡូ… អ្នកនាង… ទៅណាហ្នឹង… ហេឡូ

1.2 Conversation I

Transcript (Khmer) English
ធីដា៖​ ពូស្គាល់វត្តភ្នំអត់? Thida: Do you know Wat Phnom?
ពូកង់បី៖ ស្គាល់តា៎! Tuk Tuk Driver:  Yes, I do.
ធីដា៖ ទៅហឹ្នង យកប៉ុន្មាន! Thida: How much does it cost to get there?
ពូកង់បី៖ ពីរដុល្លា។ Tuk Tuk Driver: 2 U.S. dollars.
ធីដា៖ តោះចឹង! Thida: let’s go then!
ពូកង់បី៖ ក្មួយ​​? ទៅត្រង់រហូត មែនទេ? Tuk Tuk Driver: Do we go straight, correct?
ធីដា៖ ចាស! ពូស្គាល់ផ្លូវឬអត់? Thida: Corret! Do you know where to go?
ពូកង់បី៖ អឺ…!​ Tuk Tuk Driver: Humm!
ធីដា៖ ពូទៅត្រង់រហូត ហើយពូបត់ស្តាំ ​ពេលទៅដល់កាច់ជ្រុងផ្លូវលេខ៣២១ ។​ Thida: You go straight and turn right when you reach the corner of street 321.
ពូកង់បី៖ ឈប់នៅទីនេះ​ មែនទេក្មួយ? Tuk Tuk Driver: Shall I stop here, correct?
ធីដា៖ អត់ទេ។​ ពូ​​ឈប់នៅទល់មុខផ្សាររាត្រី។ Thida: No! You stop at the opposite side of the Night Market.

1.4 Conversation I

Transcript (Khmer) English
កូនប្រុស៖ ប៉ា! ខ្ញុំចង់ទៅស្ថានទូតអាមេរិក ទៅតាមផ្លូវណា? Son: Dad! I want to go to the U.S embassy, which way do I go?
ប៉ា៖ ពីទីនេះ​​ កូនដើរត្រង់ទៅទិសខាងកើត ពេលទៅដល់ភ្លើងស្តុប ​កូនបត់ឆ្វេង​ ​ហើយដើរទៅទិសខាងជើង។​ ពេលទៅដល់ផ្លូវ​១០២​ ​កូនបត់ឆ្វេងហើយដើរទៅត្រង់។​ ស្ថានទូតអាមេរិកនៅខាងឆ្វេងដៃ។ Father: From here, you walk straight east. At the traffic light, you turn left and walk north. Turn left at Street 102 and walk straight and the US Embassy is on the left.
កូនប្រុស៖ អរគុណប៉ា! Son: Thank you Dad!
ប៉ា៖ មិនអីទេ!​​​​ Father: No problem!

1.4 Audio script 1 : Drawing a map based on the description heard.

Transcript (Khmer) English
ពីបណ្តាល័យ អ្នកបត់ឆ្វេងនៅផ្លូវលេខ២៣ ហើយដើរទៅទិសខាងលិចរហូតទៅដល់ផ្លូវលេខ៨៧​អ្នកបត់ស្តាំ ហើយដើរត្រង់ទៅទិសខាងជើងរួចហើយបត់ស្តាំ​ ពេលទៅដល់ផ្លូវលេខ៤៥ ។ ផ្ទះរបស់ខ្ញុំនៅខាងឆ្វេងដៃ។ From the library, turn left onto Street 23 and walk west until you reach Street 87. Turn right and head straight north, then turn right onto Street 45. My house is on the left.

Chapter II

2.1 YouTube Video Transcript

Transcript (Khmer)
Male speaker: ជម្រាបសួរ!
Female speaker: ជម្រាបសួរ!
Male: ខ្ញុំបាទឈ្មោះអាឡិចសុរ៉ា។
Female speaker: គាត់ឈ្មោះអាឡិចសុរ៉ា។ ខ្ញុំឈ្មោះដា។
Male speaker: គាត់ឈ្មោះដា។​ ខ្ញុំបាទឈ្មោះអាឡិចសុរ៉ា។ ដាសុខសប្បាយ​?​
Female speaker: ខ្ញុំសុខសប្បាយ​ ចុះអាឡិច?
Male speaker: ខ្ញុំក៏សុខសប្បាយដូចគ្នា។ ដា? ថ្ងៃទី២៥ ខែ១២ ឆ្នាំ២០១៣ ថ្ងៃគ្រិស្មាក់។
Female speaker: ថ្ងៃទី២៥ ខែ១២ ឆ្នាំ២០១៣ ខ្ញុំទៅសៀមរាប។
Male speaker: អា! ដាទៅខេត្តសៀមរាប។
Male speaker: ចុះដាអត់ទៅខេត្តព្រះវិហារ?
Female speaker: អត់ទៅ។​
Male speaker: អត់ទៅបន្ទាយមានជ័យ?
Female speaker: អត់ទៅ។
Male speaker: ​បាត់ដំបងអត់ទៅទេ?
Female speaker: អត់ទៅ។​
Male speaker: ចឹងដាទៅសៀមរាប។​ ទៅជិះកង់? ជិះម៉ូតូ?​ ជិះឡាន? ឬក៏ជិះទូក? ជិះយន្តហោះ?
Male speaker: ដាជិះអីទៅ? ទៅសៀមរាបជិះកង់?​
Female speaker: អត់ជិះ។
Male speaker: អត់ជិះកង់។ ចឹងជិះយន្តហោះ?
Female speaker: អត់ជិះ។
Male speaker: ជិះទូក?
Female speaker: អត់ជិះ។
Male speaker: ជិះម៉ូតូ?
Female speaker: អត់ជិះ។
Male speaker: អ៊ីចឹងដាជិះ…?
Female speaker: ជិះឡាន។
Male speaker: ដាជិះឡានទៅសៀមរាប។ ដូច្នេះពីភ្នំពេញទៅសៀមរាប ដាជិះឡាន។
Female speaker: ចឹងខ្ញុំទៅជាមួយនឹងប៉ា ម៉ាក​ បីនាក់។
Male speaker: ប៉ា មាក់ ដាជិះឡានពីភ្នំពេញទៅសៀមរាប។
Both speakers: បាទ សូមអរគុណ​ សូមជម្រាបលា។

2.5 Conversation I

Transcript (Khmer) English
សុខ៖ រីណាធ្លាប់ទៅលេងសៀមរាបទេ? Sok: Have you ever visited Siem Reap?
រីណា៖ ខ្ញុំធ្លាប់ទៅពីរបីដង។ Rina: I’ve been there several times.
សុខ៖ រីណា​បើកឡានទៅខ្លួនឯង? Sok: Did you drive yourself?
រីណា៖ ខ្ញុំជិះរថយន្ដក្រុង។ Rina: I took a bus.
សុខ៖​ រីណា​ជិះឡានក្រុងប៉ុន្មានម៉ោងបានទៅដល់សៀមរាប។ Sok: How long does it take to get to Siem Reap?
រីណា៖ ប្រហែលជា៦ម៉ោង។​ Rina: Approximately 6 hours.
សុខ៖ មិនសូវ​យូរដែរ។ និយាយអ៊ីចឹងឡានក្រុងក្ដៅទេ? Sok: It’s not too long. By the way, is the bus hot?
រីណា៖ មិនក្ដៅទេ ពីព្រោះឡានក្រុងមានម៉ាស៊ីនត្រជាក់ ​ប៉ុន្តែឡានក្រុងឈប់ច្រើនកន្លែងណាស់។ Rina: The bus is not hot because it is air-conditioned, but it makes frequent stops.

2.5 Conversation II

Transcript (Khmer) English
សីហា៖  សុផលធ្លាប់ជិះទូកលឿនទៅសៀមរាបទេ? Seyha: Have you ever travelled to Siem Reap by speedboat?
សុផល៖ បាទ ខ្ញុំធា្លប់។ Sophal: Yes, I have.
សីហា៖ វាយ៉ាងម៉េចដែរ? Seyha: How was it?
សុផល៖ ខ្ញុំចូលចិត្ដជិះទូកលឿនជាងឡានក្រុង។ Sophal: I prefer speed boat to bus.
សីហា៖ សុផលជិះប៉ុន្មានម៉ោងបានទៅដល់សៀមរាប ? Seyha: How long did it take to get to Siem Reap by speed boat?
សុផល៖ ប្រហែល៦​ម៉ោង។ Sophal: About 6 hours.
សីហា៖ សំបុត្រទូកលឿនថ្លៃទេ? Seyha: Was the speed boat ticket expensive?
សុផល៖ សំបុត្រទូកលឿនថ្លៃជាងសំបុត្រឡានក្រុងពីរដង។ Sophal: A speed boat ticket is twice as expensive as a bus ticket.

Chapter III

3.1 Audio script 1: A weather forecast.

Transcript (Khmer) English
ជម្រាបសួរ!
Hello!
នៅកោះកុង និងពោធិ៍សាត់មានពពក ហើយមេឃរលឹម
ប៉ុន្តែមេឃបើកថ្ងៃដែរ។​
In Koh Kong and Pursat, it is cloudy and little rainy, but also sunny.
នៅសៀមរាបមានពពក ហើយមេឃបើកថ្ងៃ ប៉ុន្តែមេឃអត់រលឹមទេ។
The weather in Siem Reap is cloudy and sunny, but there is no rain.
នៅភ្នំពេញ មេឃបើកថ្ងៃដូចនៅស្វាយរៀងដែរ។
Phnom Penh has the same amount of sunshine as Svay Rieng does.
ហើយនៅសែនមនោរម្យ និងបានលុងមានពពក
ហើយភ្លៀងធ្លាក់ខ្លាំង។
The weather in Sen Monorom and Banlung is cloudy with heavy rain.
នៅកំពត ខ្យល់ធ្លាក់និង មានពពក ​ប៉ុន្តែមេឃបើកថ្ងៃតិចៗ។
In Kampot, it is windy and cloudy, but also sunny.

3.2 Audio script 1: Sokha’s experience when first came to Europe.

Transcript (Khmer) English
ខ្ញុំចង់ឃើញព្រិល ពីព្រោះខ្ញុំមិនដែលឃើញព្រិលទេ ប៉ុន្តែពេលខ្ញុំមកដល់អ៊ីតាលី ខ្ញុំត្រូវពាក់អាវរងា និងស្រោមជើងក្រាស់ៗ​​​ ហើយផឹកទឹកតែក្តៅរាល់ថ្ងៃ ពីព្រោះ​​វារងាពេក ហើយខ្ញុំមិនសុំានឹងអាកាសធាតុនៅទីនោះទេ។ I’d like to see snow because I’ve never seen it before, but I had to wear socks and a jumper and drink hot tea every day when I got to Italy because it’s too cold and I’m not used to the weather there.

3.3 Audio script 1: Visiting Kep on Sunday.

Transcript (Khmer) English
អាកាសធាតុនៅខេត្តកែប។
នៅថ្ងៃអាទិត្យសីតុណ្ហភាពឡើងដល់ ៣៥អង្សាសេនៅពេលថ្ងៃ។​
នៅពេលយប់សីតុណ្ហភាពធ្លាក់ចុះដល់ ២៧អង្សាសេ។
នៅថ្ងៃអាទិត្យនេះដែរ មានភ្លៀងធ្លាក់ពេញមួយថ្ងៃ ប៉ុន្តែមិន
ភ្លៀងធ្លាក់ខ្លាំងទេ។ សូមអរគុណ សូមជម្រាបលា។
The provincial weather of Kep.

The temperature increases to 35 degrees during the day on Sunday.
The temperature falls to 27 degrees Celsius at night.
It rained all day on Sunday as well, but it does not rain heavily.

Thank you and good bye.

 

Chapter IV

4.1 Conversation I: During their free time.

Transcript (Khmer) English
គ្រូបង្រៀន៖ តើអ្នកទាំងអស់គ្នាចូលចិត្តធ្វើអ្វីនៅពេលទំនេរ? Teacher: What do you like to do in your free time?
សិស្ស​ ក៖ នៅពេលទំនេរ ខ្ញុំចូលចិត្តអានកាសែត។ Student A: In my free time, I enjoy reading newspapers.
សិស្ស ខ៖ ខ្ញុំចូលចិត្តលេងតេនីស។ Student B: I enjoy playing tennis.
សិស្ស គ៖ ចំណែកខ្ញុំវិញចូលចិត្តលេងភេ្លង ហើយខ្ញុំក៏ចូលចិត្តលេងតេនីសដែរ។ Student C: I enjoy playing both music and tennis.
សិស្ស ឃ៖ រីឯខ្ញុំវិញចូលចិត្តគូររូបនៅពេលទំនេរ។ Student D: I enjoy drawing in my free time.
សិស្ស ង៖ ខ្ញុំធ្លាប់លេងភ្លេង ប៉ុន្តែឥឡូវនេះខ្ញុំចូលចិត្តដើរលេង ហើយថតរូប។ Student E: I used to play music, but now I enjoy hanging out and taking pictures.

4.4 Audio script 1: A fitness freak.

Transcript (Khmer) English
ខ្ញុំចូលចិត្តហាត់ប្រាណណាស់ ហើយខ្ញុំហាត់ប្រាណរាល់ថ្ងៃ។​
ពេលព្រឹកខ្ញុំរត់ពីរម៉ោង ពេលរសៀលខ្ញុំជិះកក់បីម៉ោង។
ពេលខ្លះខ្ញុំរត់ហើយជិះកង់ពីរដងក្នុងមួយថ្ងៃ។
ម្តងក្នុងមួយខែ ខ្ញុំជិះកង់ពីភ្នំពេញទៅសៀមរាប។
I enjoy exercising and excercise everyday. In the morning, I run for two hours and then ride a bike for three hours. I occasionally run and ride a bike twice a day. Once a month, I ride a bike from Phnom Penh to Siem Reap.

Chapter V

5.1 YouTube Video Transcript

Transcript (Khmer)
Male speaker: ជម្រាបសួរ!
Female speaker: ចាស ជម្រាបសួរ!
Male speaker: សុខសប្បាយរីណា?
Female speaker: ខ្ញុំសុខសប្បាយ។​ ចុះអាឡិច?
Male speaker: ខ្ញុំក៏សុខសប្បាយដូចគ្នា។
Both speakers: ថ្ងៃនេះ​ រីណា​ឃ្លាន។​ ទៅភោជនីយដ្ឋាន។
Male speaker: អ៊ីចឹងរីណានឹងទៅភោជនីយដ្ឋាន។ ពេលរីណាទៅភោជនីយដ្ឋានចង់កម្ម៉ង់អីគេដែរ?​ មើលម៉ាណុយ។
Female speaker: អូនអើយ​! បងយកបាយមួយចាន។
Male speaker: នេះគឺបាយ។
Female speaker: បងយកបាយមួយចាន។
Male speaker: បាយមួយចាន។ ហើយយកអីទៀត?
Female speaker: បងយកត្រីមួយ។​​​ នេះគឺជាត្រី។
Male speaker: យកបាយមួយចាន​ ត្រីមួយ ហើយយកអីទៀត?
Female speaker: ផឹកទឹកសុទ្ធ។
Male speaker: ទឹកសុទ្ធ​ ទឹកសុទ្ធ។​ យកអាធំ ឬក៏អាតូចនេះ?
Female speaker: អានេះ។​ អាតូច។
Male speaker: អរគុណច្រើន! ចាំមួយភ្លេត។
Female speaker: គិតលុយ។
Male speaker: ដូច្នេះគាត់ញុំាបាយ ត្រី ជាមួយនិងទឹកសុទ្ធ គឺអស់មួយម៊ឺនប្រាំពាន់រៀល។
Female speaker: អរគុណច្រើន!
Male speaker: អរគុណច្រើន ជម្រាបលា។

5.2 Conversation I: Ordering food at a local restaurant.

Transcript (Khmer) English
ម្តាយ៖ សួស្តី! ខ្ញុំហៅម្ហូបបានទេ? Mother: Hi! Can I order now?
អ្នករត់តុ៖ ចាស បាន។​ បងស្រីចង់ហៅអី?​ Waitress: Yes, of course. What would like to order?
ម្តាយ៖ ខ្ញុំសូមមីឆា និងអង្គរបៀរ។ Mother: Can I have fried noodle and an Angkor beer?
អ្នករត់តុ៖​​ ចុះបងប្រុសចង់ញ៉ាំអី? Waitress: How’s about you?
ឪពុក៖ ខ្ញុំបានញ៉ាំមីឆាម្សិលមិញ​ អ៊ីចឹងថ្ងៃនេះខ្ញុំសុំត្រីបំពង និងបាយស។ Father: I ate fried noodle yesterday, so I want a deep-fried fish and some plain rice.
អ្នករត់តុ៖​ ចុះប្អូនស្រីចង់ញ៉ាំអី? Waitress: How’s about you?
កូនស្រី៖ ម៉ាក់ខ្ញុំចូលចិត្តមីឆានៅទីនេះ អ៊ីចឹងខ្ញុំសុំមីឆា និងទឹកផ្លែឈើ។ Daugher: My mother likes fried noodle here so I want to try some and I also want some fruit juice.
អ្នករត់តុ៖​ ចុះប្អូនប្រុស? Waitress: How’s about you?
កូនប្រុស៖ ខ្ញុំសុំទឹកសុទ្ធ គុយទាវ និងបង្អែម ពីព្រោះខ្ញុំឃ្លានណាស់។ Son: I want a bottle of water, some noodle soup and some dessert because I am so hungry.

5.4 Audio script 1: Different food at difference ocassions.

Transcript (Khmer) English
សួស្តី​ ចន!

អ្នកបានសួរខ្ញុំថាប្រជាជនខ្មែរញុំា ហើយផឹកអីនៅស្រុកខ្មែរ។​ សម្រាប់អាហារពេលព្រឹក ជាទូទៅយើងញុំាគុយទាវ បបរគ្រឿងសមុទ្រ និងទឹកផ្លែឈើ ទឹកតែ ឬកាហេ្វទឹកដោះគោ។

សម្រាប់អាហារពេលថ្ងៃ ឬអាហារពេលល្ងាច យើងញុំាបាយជាមួយសម្ល ឆា​ និងចៀន ជាមួយត្រី សាច់មាន់ សាច់គោ ឬសាច់ជ្រូក។

ក្នុងឱកាសពិសេស  សម្រាប់​អាហារពេលល្ងាច យើងញុំាគ្រឿងសមុទ្រ មាន់ ឬទាអាំងជាមួយទឹកត្រីកោះកុង និងបន្លែស្រស់ៗដូចជា៖ ការ៉ុត ពោតត្រសក់ ​សាឡាត់ និងប៉េងបោះ។​ពេលចូលឆ្នាំយើងញុំាការរីនំបញ្ចុកខ្មែរ និងផ្លែឈើច្រើនមុខដូចជា៖ផ្លែមៀន ឳឡឹក ​ធូរេន ល្ហុង និងសាវម៉ាវ។ ចុះនៅស្រុកឯងចូលចិត្តញុំាអី?

You asked me about the food and beverages consumed by Cambodians. We typically have noodles soup, porridge with seafood, fruit juice, tea or coffee with milk for breakfast.

For lunch or dinner, we eat rice with soup, and as well as fried fish, chicken, beef, or pork.

We enjoy grilled chicken, duck and seafood with koh kong fish sauce and fresh veggies like carrots, corn, cucumbers, lettuce and tomatoes for dinner on special occasions.

At Khmer New Year’s, we eat Khmer noodles and a variety of fruits, including longan, watermelon, durian, papaya, and rambutan. What are your favourite foods from your hometown?

 

Chapter VI

6.3 YouTube Video Transcript

Transcript (Khmer)
First speaker: ជម្រាបសួរ!
Second speaker: ចា ជម្រាបសួរ!
First speaker: ថ្ងៃនេះខ្ញុំឈឺក្បាល​ ឈឺពោះ ហើយក្តៅខ្លួន​​ គឺក្តៅ៣៩អង្សាសេ។​ ចឹងខ្ញុំទៅហ្វាម៉ាស៊ី។ ជម្រាបសួរ!
Second speaker: ចាស! ជម្រាបសួរអូន មានការអីអូន?
First speaker: ខ្ញុំឈឺក្បាល​ ឈឺពោះ ហើយក្តៅខ្លួន​​ ៣៩អង្សាសេ។
Second speaker: ចឹងគាត់ឈឺក្បាល​ ក្តៅខ្លួន និងឈឺពោះ។ ចឹងនេះគឺថ្នាំ នេះជាថ្នាំឈឺពោះ​​ ថ្នាំឈឺក្បាល​ ហើយនេះគឺថ្នាំក្តៅខ្លួន។ចឹងអូនយកថ្នាំនេះលេប។ គឺលេបបីដងក្នុងមួយថ្ងៃ។​ គឺលេបពេលព្រឹកម៉ោង៧​ លេបពេលថ្ងៃត្រង់ម៉ោង១២ លេបនៅពេលយប់ម៉ោង៧យប់។
First speaker: ចឹងខ្ញុំលេបថ្នាំបីដងក្នុងមួយថ្ងៃ ពេលព្រឹក ពេលថ្ងៃ ពេលយប់។ អស់ថ្ងៃប៉ុន្មាន?
Second speaker: គឺអស់មួយម៊ឺនរៀល។
First speaker: អរគុណ!
Second speaker: អរគុណ!

6.4 Audio script 1: What happened or what the story is about?

Transcript (Khmer) English
ខ្ញុំចូលចិត្តញុំាម្ហូបតាមផ្លូវពីព្រោះវាថោក ហើយឆ្ងាញ់ទៀត។ប៉ុន្តែម្សិលមិញខ្ញុំឈឺក្បាល ឈឺពោះ ក្តៅខ្លូន៣៩អង្សា​​ ហើយក្អួតច្រើនដង។ អ៊ីចឹងខ្ញុំបានទៅជួបគ្រូពេទ្យ​ ហើយគ្រូពេទ្យប្រាប់ថាខ្ញុំពុលអាហារ ដូច្នេះខ្ញុំលេបថ្នាំបីដងក្នុងមួយថ្ងៃ ពេលព្រឹក ពេលថ្ងៃ និងពេលយប់។​​​ ថ្ងៃនេះខ្ញុំបានធូរ​ហើយ បន្ទាប់ពីខ្ញុំបានលេបថ្នាំ សម្រាកហើយខំផឹកទឹកច្រើន។ I like street food because it is inexpensive and tasty. But yesterday I had a headache, a 39-degree fever, and vomiting on several occasions. So I went to the doctor, who told me I had food poisoning, and I took the medication three times a day, in the morning, during the day, and at night. Today I feel better after taking some medications, resting, and trying to drink more water.

Chapter VII

7.3 Conversation I: Choose the one of the topics you think it fits the conversation best.

Transcript (Khmer) English
អ្នកលក់៖ ចង់ទិញអី ក្មួយ? Clothing seller: What do you want to buy?
អ្នកទិញ៖ ខ្ញុំចង់ទិញអាវយឺតរូបអង្គរវត្តខ្លះ។ Customer: I’d like to buy some Angkor T-shirts.
អ្នកលក់៖ ក្មួយចង់បានលេខអីខ្លះ ហើយទិញឲ្យអ្នកណាខ្លះ? Clothing seller: What sizes do you want? Who do you want to buy for?
អ្នកទិញ៖ ទិញឲ្យបងស្រី និងបងប្រុសខ្ញុំ លេខតូចបំផុតសម្រាប់បងស្រីខ្ញុំ ហើយលេខធំសម្រាប់បងប្រុសខ្ញុំ។ Customer: I’d like to buy for my brother and sister, size XXS for my sister and size L for my brother.
អ្នកលក់៖ មីងអត់មានលេខតូចបំផុតទេ។ Clothing seller: I do not have any size XXS.
អ្នកទិញ៖ ចុះមីង មានលេខតូចទេ? Customer: Do you have size XS?
អ្នកលក់៖ ចាស! មាន។ មានច្រើនពណ៌ទៀតផង។ Clothing seller: Yes, I do. I have many colours in size XS.
អ្នកទិញ៖ ថ្លៃប៉ុន្មាន? Customer: How much does it cost?
អ្នកលក់៖ ៩ពាន់រៀល។ Clothing seller: 9 thousand Riles.
អ្នកទិញ៖ អ៊ីចឹង ខ្ញុំយក ពណ៌សលេខតូច និងពណ៌ខ្មៅលេខធំ។ Customer: I’ll take the white T-shirt in size XS and the black in size L.

7.4 Conversation I: Explain whether the picture describes what it is said in the conversation.

Transcript (Khmer) English
អ្នកលក់៖ សួស្តី!លោកចង់ទិញអី? Clothing seller: Hi, What would you like to buy?
អ្នកទិញ៖ ខ្ញុំចង់ទិញខោអាវមួយសំរាប់។ Customer: I’d like to buy a set of clothes.
អ្នកលក់៖​ លោកត្រូវការលេខប៉ុន្មាន? Clothing seller:  What size are you?
អ្នកទិញ៖ អត់ដឹងទេ។​​​ សុំជួយវាស់ ពីព្រោះធាត់ជាងមុន។ Customer: I am not sure. Can you measure me? I gained some weight.
អ្នកលក់៖ ចាស អាវនិងខោលេខធំ។ ចង់បានពណ៌អី? Clothing seller: A large size for the shirt and the pants. What colors do you like?
អ្នកទិញ៖ ខ្ញុំយកអាវដៃវែងពណ៌ខៀវ និងខោពណ៌ខ្មៅ។ Clothing seller: I’ll take the blue long-sleeved shirt and black pants.
អ្នកលក់៖ នេះខោអាវសម្រាប់ល។ Clothing seller: Here are your clothes to try on.
អ្នកទិញ៖ សុំទោសមានបន្ទប់សម្រាប់លទេ? Customer: Do you have a dressing room?
អ្នកលក់៖ ចាស មាន។ Clothing seller: Yes.
អ្នកទិញ៖ អាវល្មម តែខោនេះចង្អៀតបន្តិច។ មានលេខធំជាងនេះទេ? Customer: The shirt fits well but the pants are a bit tight. Do you have a size larger?
អ្នកលក់៖ ខោលេខអិចអិលមានតែពណ៌ខ្មៅ។ Clothing seller:  For size XL, I have only black.

Chapter VIII

8.1 Conversation 1: Booking a Hotel Room

Transcript (Khmer) English 
ភ្ញៀវ៖ ជម្រាបសួរ! Guest: Hello!
បុគ្គលិកសណ្ឋាគារ៖​​​ ជម្រាបសួរ! Hotel clerk: Hello!
ភ្ញៀវ៖​​ ខ្ញុំចង់កក់បន្ទប់មួយ។ Guest: I’d like to book a room.
បុគ្គលិកសណ្ឋាគារ៖ បងចង់បានបន្ទប់គ្រែមួយ​ ឬគ្រែពីរ? Hotel clerk: Would you like a room with one or two beds?
ភ្ញៀវ៖ ខ្ញុំចង់បានបន្ទប់គ្រែមួយ។ Guest: I’d like a room with one bed.
បុគ្គលិកសណ្ឋាគារ៖ បងចង់បានបន្ទប់ម៉ាស៊ីនត្រជាក់​ ឬបន្ទប់កង្ហារ? Hotel clerk: Do you prefer an air-conditioned or a fan room?
ភ្ញៀវ៖ ខ្ញុំចង់បានបន្ទប់ម៉ាស៊ីនត្រជាក់។ មួយយប់ថ្លៃប៉ុន្មាន? Guest: I would prefer an air-conditioned room. What is the cost of a single night?
បុគ្គលិកសណ្ឋាគារ៖ មួយយប់ថ្លៃ២០ដុល្លា។ Hotel clerk: One night costs $20.

8.2 Conversation 1: Explain which picture corresponds with the description heard.

Transcript (Khmer) English
ភ្ញៀវ៖ អាឡូ! ខ្ញុំចង់កក់បន្ទប់នៅសណ្ឋាគារនេះ។ Guest: Hello! I would like to reserve room.
បុគ្គលិកសណ្ឋាគារ៖ អាឡូ! ជម្រាបសួរ។ បាទ! លោកចង់កក់នៅថ្ងៃណា? សម្រាប់ប៉ុន្មាននាក់? ហើយសម្រាប់ប៉ុន្មានយប់? Hotel clerk: Hello! Certainly. When do you want to reserve the room, how many people, and how long?
ភ្ញៀវ៖ ចាប់ពីស្អែកទៅ នៅបីយប់។ សម្រាប់មនុស្សចាស់៤នាក់ និងក្មេង៣នាក់។ Guest: For three nights and for 4 adults and 3 children.
បុគ្គលិកសណ្ឋាគារ៖ អូ! យើងមានផ្ទះសម្រាប់គ្រួសារ។​ Hotel clerk: Oh! We have a house for a family.
ភ្ញៀវ៖ មានម៉ាស៊ីនត្រជាក់ទេ? ហើយថ្លៃប៉ុន្មាន? Guest: Is the house air-conditioned? How much?
បុគ្គលិកសណ្ឋាគារ៖ បាទ​ មាន។ ៣០០ដុល្លាក្នុងមួយយប់។ Hotel clerk: 300 U.S. dollars per night.
ភ្ញៀវ៖ ម៉េចថ្លៃម៉្លេះ? Guest: How expensive!
បុគ្គលិកសណ្ឋាគារ៖ បាទ! វាជារ៉េស៊ីដង់។​ វាមានបន្ទប់ទទួលភ្ញៀវធំ​ទូលាយមើលឃើញទេសភាពឆ្នេរសមុទ្រទៀត ហើយតម្លៃនេះគិតរួមទាំងអាហារបីពេល។ Hotel clerk: Because it is a residence. It has a large living room and overlooks the beach. This rate includes three meals.
ភ្ញៀវ៖ អីចឹងខ្ញុំយកបន្ទប់នោះ។ Guest: I’ll take that residence then.
បុគ្គលិកសណ្ឋាគារ៖ អរគុណ! ជម្រាបលាលោក។ Hotel clerk: Thank you and good bye.

Chapter IX

9.1 Conversation I: Listen and explain where they are.​

Transcript (Khmer) English
សុខា៖​ សុធីឯងដឹងអត់ ប៉ុស្តិ៍ប្រៃសណីយ៍បើកម៉ោងប៉ុន្មាន? Sokha: Sothy, do you know what time the post office opens?
សុធី៖​ ប្រហែលម៉ោង៧កន្លះព្រឹក។ ឯងចង់ផ្ញើអី? Sothy: Around 7:30am. What do you want to do there?
សុខា៖​ គ្នាចង់ផ្ញើឥវ៉ាន់ខ្លះទៅប្អូនស្រីរបស់គ្នា
ដែលរស់នៅសហរដ្ឋអាមេរិក។​ឯងដែលផ្ញើឥវ៉ាន់តាមប៉ុស្តិ៍ប្រៃសណីយ៍អត់?
Sokha: I want to send something to my sister living in the United States. Have you ever sent something through the post office?
សុធី៖​ ជាធម្មតាគ្នាផ្ញើឥវ៉ាន់តាមក្រុមហ៊ុន DHL។ Sothy: I usually send through DHL.
សុខា៖​ អូ! វាយ៉ាងម៉េចដែរ? Sokha: Oh! How was it?
សុធី៖ វាថ្លៃជាងប៉ុស្តិ៍ប្រៃសណីយ៍។​ Sothy: Sending through DHL is more expensive than using the post office.

9.3 Conversation I: Listen explain whether any of the words mentioned in the dialogue.

Transcript (Khmer) English
សីហា៖ អេ! ពួកម៉ាកទៅណាហ្នឹង? Seyha: Hey! Where are you heading to?
ដារ៉ា៖ គ្នាទៅធនាគារអង្គរ។ Dara: I am going to Angkor Bank.
សីហា៖ ​អូ! ធនាគារនេះមានសេវាអ្វីខ្លះ? Seyha: Oh! What services does this bank provide?
ដារ៉ា៖​ មានសេវាដូរប្រាក់ ផ្ញើប្រាក់ ខ្ចីប្រាក់ និងផ្ទេរប្រាក់ជាដើម។ Dara: They offer services such as currency exchange, money sending, borrowing, and money transfer.
សីហា៖ ល្អណាស់! គ្នាចង់ទៅបើកលុយដែលម្តាយគ្នាផ្ញើឲ្យមិ្សលមិញ។ Seyha: Great! I would like to take out some cash that my mother gave me yesterday.
ដារ៉ា៖ គ្នាទៅដកប្រាក់ ប៉ាផ្ទេរពីកុងរបស់គាត់។ Dara: I’ll take out some cash that my father transfered to me yesterday.
សីហា៖ និយាយអ៊ីចឹង ដើម្បីដកលុយត្រូវមានសំបុត្រស្នាមអីខ្លះ? Seyha: By the way, what documents are required to withdraw money?
ដារ៉ា៖ ឯងមានកាតសម្គាល់ខ្លួនទេ? Dara: Do you have an identification card?
សីហា៖ បើគ្មានកាតសម្គាល់ខ្លួន ប្រើលិខិតឆ្លងដែនជំនួសបានទេ? Seyha: Can I use the passport instead?

Chapter X

10.2 Conversation I: Arranging a Business Meeting

Transcript (Khmer) English
នីតា៖ លោកនាយក ខ្ញុំ​កំពុង​រៀបចំ​កិច្ច​ប្រជុំដើម្បី​ពិភាក្សា​គម្រោង​ថ្មីជាមួយ​ដៃ​គូ​របស់​យើង។ លោក​​នាយកអាច​ចូល​រួម​កិច្ចប្រជុំនេះ​​ទេ? Nita: Mr. Channa, I’m arranging a meeting to discuss a new project with our partner. Will you be available to join this meeting?
ចាន់ណា៖ ខ្ញុំ​ទំនេរ​​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​ពេល​រសៀល។ Channa: I have some free time this Thursday and Friday in the afternoon.
នីតា៖ ថ្ងៃសុក្រលោកនាយកទំនេរម៉ោងប៉ុន្មាន? Nita: What time are you free this Friday?
ចាន់ណា៖ ខ្ញុំអត់ទាន់ច្បាស់​ទេ។ Channa: I am not sure.
នីតា៖ ចុះ​ថ្ងៃ​សុក្រប្រហែល​ម៉ោង​៤​រសៀល​យ៉ាងម៉េចដែរ? Nita: How about Friday afternoon around 4 pm?
ចាន់ណា៖ យើងអាចប្រជុំនៅថ្ងៃសុក្រ​ម៉ោង​៤​រសៀល។ ចុះកិច្ចប្រជុំនេះមានរយៈពេលប៉ុន្មានដែរ? Channa: Of course! How long will the meeting last?
នីតា៖ ខ្ញុំ​គិត​ថា​មិន​គួរ​លើស​ពី​១​ម៉ោង​ទេ។ Nita: I think it should not be more than an hour.
ចាន់ណា៖ មានអ្នកចូលរួមប៉ុន្មាននាក់? Channa: How many people will attend?
នីតា៖ ចាស! មាន​អ្នក​ចូល​រួម​ប្រហែល ១០ នាក់​។ Nita: There are about 10 attendees for this meeting.
ចាន់ណា៖ ល្អណាស់! យើងនឹងប្រជុំនៅបន្ទប់មួយណា? Channa: Great! Where is the meeting room?”
នីតា៖​ ខ្ញុំនឹងជម្រាបលោកនាយក នៅពេលខ្ញុំកក់បន្ទប់រួច។ Nita: I will let you know as soon as I book the room.

10.2 Conversation I: Booking a Meeting Room

Transcript (Khmer) English
នីតា៖ ពិសី ដើម្បីកក់បន្ទប់ប្រជុំ ខ្ញុំគួរធ្វើយ៉ាងម៉េច? Nita: Pisey, what are the steps to booking a meeting room?
ពិសី៖ អូ! ដើម្បីការកក់បន្ទប់ប្រជុំ មុនដំបូងឯងត្រូវកក់វាតាមរយៈបុគ្គលិកផ្នែកធនធានមនុស្ស។ ឯងអាចទូរស័ព្ទ ឬអ៊ីមែលដើម្បីកក់បន្ទប់ជាមួយពួកគេ។ ហើយ​បើ​ចង់​កក់​ម៉ាស៊ីន​បញ្ចាំង​ស្លាយ ឯងអ៊ីមែលទៅបុគ្គលិកផ្នែកព័ត៌មានវិទ្យា ឬទៅជួបពួកគេផ្ទាល់។ បន្ទប់ផ្នែកព័ត៌មានវិទ្យា និងបន្ទប់របស់យើងនៅជាន់តែមួយ។ Pisey: Oh well! for booking a meeting room, first you have to book it via HR department. You can call or email to book it with them.  If you want to reserve a projector, you have to contact the IT department. You can call them or just drop by their department. The IT department is on same floor of our department.
នីតា៖ ខ្ញុំយល់ហើយ។ អរគុណច្រើន ពិសី! Nita: I got it. Thank you!
ពិសី៖ មិនអីទេ! Pisey: You’re welcome.

10.3 Conversation I: A Service Contract

Transcript (Khmer) English
សុភា៖​ ជម្រាបសួរ លោកវណ្ណា! ខ្ញុំមានអារម្មណ៍ថា យើងគួរពិភាក្សាបន្ថែមអំពីតម្លៃសេវាកម្មនេះ។ Sophea:​​ Hello, Mr. Vanna! We feel that this price requires further negotiation.
វណ្ណា៖ ជម្រាបសួរ អ្នកស្រីសុភា! សូមកុំបារម្មណ៍ យើងអាចស្វែងរកតម្លៃសេវាកម្មដែលសមរម្យសម្រាប់ក្រុមហ៊ុនរបស់អ្នកស្រី​។ Vanna: Hello, Ms. Sophea! There is no need for concern. We can find a reasonable price for your company.
សុភា៖ ខ្ញុំគិតតម្លៃសេវាកម្មនេះខ្ពស់ជាងក្រុមហ៊ុនផ្សេងទៀត។ តើយើងអាចចរចាតម្លៃ ឬលោកអាចបញ្ចុះតម្លៃខ្លះបានទេ? Sophea: This service price is higher than several other companies. Can we negotiate the price or discuss a discount?
វណ្ណា៖ ប្រសិនបើអ្នកស្រីចុះកិច្ចសន្យាជាមួយយើង​ អ្នកស្រីអាចទទួលបានការបញ្ចុះតម្លៃដ៏សមស្របមួយ? Vanna: If you sign a contract with us, you could receive a reasonable discount?
សុភា៖ តើយើងអាចទទួលបានការបញ្ចុះតម្លៃប៉ុន្មានភាគរយ? Sophea: What would be the reasonable discount?
វណ្ណា៖​ យើងអាចពិចារណាបញ្ចុះតម្លៃ ១០% សម្រាប់កិច្ចសន្យា ៣ ឆ្នាំ។ Vanna: We could consider a 10% discount if the contract is for a period of 3 years.
សុភា៖​​ ស្តាប់ទៅគួរឲ្យចាប់អារម្មណ៍! ប៉ុន្តែតើមានលក្ខខណ្ឌអ្វីខ្លះ? Sophea: That sounds interesting, but are there any additional conditions?
វណ្ណា​៖ បាទមាន យើងតម្រូវឲ្យមានការបង់ប្រាក់ជាមុន ៥០%។​ Vanna: Yes, a 50% upfront payment is required.

10.4 Conversation I: Finalizing the Terms of an Agreement

Transcript (Khmer) English
លោកវិសុទ្ធ៖​​​ ជម្រាបសួរ​អ្នកស្រី! អរគុណសម្រាប់ការអញ្ចើញមកកាន់ការប្រជុំថ្ងៃនេះ។ មុនចុះហត្ថលេខា តើអ្នកស្រីចង់ពិនិត្យមើលលម្អិតកិច្ចសន្យាម្តងទៀតទេ?​ Mr. Visoth: Hello Ms. Neary! Thank you for coming to the meeting today. Before signing, would you like to review the contract again?
អ្នកស្រីនារី៖ ខ្ញុំបានអានកិច្ចសន្យានេះច្រើនដងហើយ។ ប៉ុន្តែខ្ញុំសុំផ្ទៀងផ្ទាត់លក្ខខណ្ឌសំខាន់ៗម្តងទៀតបានទេ? Ms. Neary: I have read this contract many times. But can I verify the important conditions again?
លោកវិសុទ្ធ: បាទ!សូមអញ្ចើញ។  បើសិនអ្នកស្រីមានចំងល់លើចំណុចណាមួយ សុំប្រាប់ខ្ញុំ យើងអាចពិភាក្សាបន្ថែមបាន។ Mr. Visoth: Please do. Please let me know if you’re unsure about anything, and we can discuss further.
អ្នកស្រីនារី៖ ខ្ញុំគិតថាលក្ខខណ្ឌទាំងអស់មានភាពច្បាស់លាស់ហើយ។​ ខ្ញុំត្រូវចុះហត្ថលេខានៅកន្លែងនេះ? Ms. Neary: I think all the conditions are clear. Do I have to sign here?
លោកវិសុទ្ធ៖ បាទ! ចាប់ពីពេលនេះកិច្ចសន្យានឹងចូលជាធរមាន។ ខ្ញុំនឹងផ្តល់ច្បាប់ចម្លងមួយច្បាប់សម្រាប់អ្នកស្រី!​ Mr. Visoth: Yes, please. From this moment, the contract will be effective. I will provide a copy for you.
អ្នកស្រីនារី៖ សូមអរគុណ! ហើយខ្ញុំសង្ឃឹមថាកិច្ចសន្យានេះនឹងនាំមកនូវភាពជោគជ័យសម្រាប់ទាំងពីរភាគី។ Ms. Neary: Thank you. I hope this contract will bring success to both parties.

10.4 Conversation II: Finalizing the Terms of an Agreement

Transcript (Khmer) English
អ្នកស្រី នារី៖ លោកវិសុទ្ធ សូមអភ័យទោសផង ប៉ុន្តែខ្ញុំ​បាន​ពិនិត្យ​មើលកិច្ចសន្យា ហើយ​បាន​​ឃើញ​ថា​មាន​កំហុសមួយ​ក្នុង​កិច្ចសន្យារបស់យើង។ Ms. Neary: Hello Mr. Visoth, I apologize but I was reviewing the contract and noticed that there is an error in the contract.
លោក វិសុទ្ធ៖ សូមអរគុណចំពោះការពិនិត្យមើលកិច្ចសន្យា​និងការលើកឡើងកំហុសក្នុងកិច្ចសន្យានេះ។ តើមាន​កំហុសអ្វីនៅ​ក្នុង​កិច្ចសន្យារបស់យើង? Mr. Visoth: Hello Ms. Mala. Thank you for reviewing the contract and for bringing this up. Where exactly is the error?
អ្នកស្រី នារី៖ ក្នុងកិច្ចប្រជុំមុន យើងបានលើកឡើងថាការចុះហត្ថលេខាត្រូវបានកំណត់នៅថ្ងៃទី១៥ ខែមករា ប៉ុន្តែក្នុង​កិច្ច​សន្យា​​សរសេរថានៅថ្ងៃទី ២០ ខែ​មករា។ Ms. Neary: During the meeting, we mentioned that the signing date is set for January 15th. But in the contract, it is listed as January 20th
លោក វិសុទ្ធ៖ អូ! ឲ្យខ្ញុំសុំទោសផង។ ខ្ញុំនឹងធ្វើការកែប្រែកាលបរិច្ឆេទចុះហត្ថលេខាដែលបានកំណត់​ ហើយផ្ញើកិច្ចសន្យាដែលបានកែប្រែទៅលោកស្រី។ Mr. Visoth: Oh! I apologize for this mistake. I will edit the signing date and send the modified contract to you.
អ្នកស្រី នារី៖ អរគុណ​លោក វិសុទ្ធ ចំពោះការ​យោគយល់ និង​ចំពោះការ​កែប្រែកាលបរិច្ឆេទចុះហត្ថលេខារបស់យើង​។ Ms. Neary: Thank you, Mr. Visoth, for your understanding and for making the necessary changes.

Chapter XI

11.4 Audio Script 1: Communication through Body Language

Transcript (Khmer) English
ការទំនាក់ទំនងមិនត្រឹមតែធ្វើឡើងតាមរយៈពាក្យសំដីប៉ុណ្ណោះទេ ប៉ុន្តែក៏អាចធ្វើឡើងតាមរយៈភាសាកាយវិការផងដែរ ភាសាកាយវិការគឺសំខាន់ណាស់​  វាអាចជួយអ្នកឲ្យយល់ថាអ្នកដទៃកំពុងគិតអ្វី ហើយចង់និយាយអ្វីឲ្យពិតប្រាកដ។​ ឧទាហរណ៍ប្រសិនបើអ្នកបន្ទាបក្បាលចុះមានន័យថាអ្នកកំពុងសោកសៅ ឬខ្វះទំនុកចិត្ត។ ប្រសិនបើអ្នកឈរឬអង្គុយដាក់ដងខ្លួនឲ្យត្រង់ អ្នកកំពុងបង្ហាញពីទំនុកចិត្ត និងភាពរួសរាយរាក់ទាក់ រីងស្នាមញញឹមគឺជាសញ្ញានៃភាពរួសរាយរាក់ទាក់ និងចំណាប់អារម្មណ៍ ប៉ុន្តែពេលខ្លះមនុស្សញញឹមគ្រាន់តែដើម្បីបង្ហាញពីការគួរសមប៉ុណ្ណោះ។កាយវិការដៃអាចមានន័យថាមនុស្សម្នាក់ចាប់អារម្មណ៍នឹងការសន្ទនា។ ប៉ុន្តែការធ្វើចលនាដដែលៗដូចជាការគោះខ្មៅដៃជារឿយៗមានន័យថាមនុស្សនោះកំពុងអស់ការអត់ធ្មត់ ឬកំពុងជ្រួលច្រាលក្នុងចិត្ត។ អ្នកគួរនៅឲ្យឆ្ងាយពីមនុស្សដែលចង្អុលអ្នកពេលនិយាយជាមួយអ្នក។ មនុស្សនោះអាចកំពុងខឹងអ្នក ឬគិតថាគេគ្រាន់បើជាងអ្នក។ Communication is not just about words, but also through body language. Body language is so important, it can help you understand what others are thinking and want to say exactly. For example, if your head is down, this could mean that you are sad or lack confidence. If you posture is straight, you are expressing confidence and friendliness. A smile is a sign of friendliness but sometimes smile just to be polite. Hand gestures can mean a person is interested in the conversation. But repeated movements-like tapping a pencil often mean the person is either impatient or nervous. You should stay away from someone who points at you while talking with you. That person might be angry at you or feel superior to you.

 

License

Icon for the Creative Commons Attribution-NonCommercial 4.0 International License

Intermediate Khmer Copyright © 2024 by Vathanak Sok is licensed under a Creative Commons Attribution-NonCommercial 4.0 International License, except where otherwise noted.