8.4 My Flight Experience

1. Pre-reading

Inside the Airplane: Click on the purple plus signs to learn related vocabulary.

Seat Selection: Now, imagine you’re booking a flight. Choose your preferred seat for each question.

Preferences During Flight Experience

Select your preferred seat:

Ο កៅអីជាប់បង្អួច Ο កៅអីកណ្តាល Ο កៅអីជាប់ផ្លូវដើរ

Decide on your ideal seat:

Ο កៅអីជាប់បង្អួច Ο កៅអីកណ្តាល Ο កៅអីជាប់ផ្លូវដើរ

Indicate where you’d like to store your carry-on luggage:

Ο ក្រោមកៅអីអង្អុយ Ο ក្នុងកាបុីនទុកឥវ៉ាន់ Ο ក្នុងកាបុីនយន្ដហោះ

Finally, choose your desired view during the flight:

Ο ទេសភាពតាមបង្អួចយន្តហោះ Ο ទេសភាពនៃច្រកផ្លូវ Ο ទេសភាពនៃកៅអីកណ្តាល

2. Reading

Read Sokha’s story about his flight experience to Rome, Italy. Explain whether he had a good flight experience and, if not, why. After reading, answer the following questions.   

ពេលធ្វើដំណើរតាមយន្តហោះ ខ្ញុំចូលចិត្តជិះកៅអីជាប់បង្អួច ពីព្រោះខ្ញុំអាចមើល ហើយថតទេសភាពពីលើយន្តហោះ។ ពេលវិស្សមកាលខែក្តៅប្រាំឆ្នាំមុន ខ្ញុំនិងប្រពន្ធខ្ញុំបានជិះយន្តហោះក្រុមហ៊ុន Sa-baay Air ហើយមានម្តាយនិងកូនស្រីអាយុ២ឆ្នាំម្នាក់អង្គុយកៅអីជាប់ផ្លូវដើរ។ អំឡុងពេលហោះហើរ ក្មេងនោះយំរហូតដល់ទីក្រុងរ៉ូម ដូច្នេះខ្ញុំមិនអាចសម្រាកទាល់តែសោះ។​

3. Post-reading

Read the conversation between (A) Sokha​ and (B) a travel agent. Sokha calls the travel agent to book a flight ticket to Siem Reap.

  • អាឡូ! ក្រុមហ៊ុន “អេ​​បុី​​ធួរ”​ មែនទេ?​
  • បាទ! លោកមានការអីដែរ?​
  • ខ្ញុំ​ចង់កក់សំបុត្រយន្តហោះសម្រាប់២នាក់ ទៅសៀមរាប  ចេញដំណើរស្អែក ម៉ោង១១ព្រឹក។​
  • បាទ! បាន។​ លោកចង់អង្គុយជាមួយគ្នាឬអត់?​
  • បាទ​​!​ ហើយខ្ញុំចង់យកកៅអីជាប់បង្អួច។​
  • បាទ! បាន។ លោកនឹងទទួលអ៊ីម៉ែល បញ្ជាក់ការកក់របស់លោក។ សុំទៅព្រលានយន្តហោះ ២ម៉ោង  មុនពេលចេញដំណើរ។​
  • បាទ! អរគុណដែលបានជួយ។ អូ!សុំជួយកក់តាក់ស៊ីឲ្យ​[1]ខ្ញុំផង[2]

After reading, answer the following questions.


  1. The word ឲ្យ can be used as a preposition to mean "for".
  2. The particle ផង is a marker for a request or entreaty, such as "please," and "would you?".

License

Icon for the Creative Commons Attribution-NonCommercial 4.0 International License

Intermediate Khmer Copyright © 2024 by Vathanak Sok is licensed under a Creative Commons Attribution-NonCommercial 4.0 International License, except where otherwise noted.

Share This Book